![]() |
||||||||
|
|
ទំព័រដើម > អំពីក្រុមហ៊ុន > លិខិតរបស់លោកប្រធាន |
|||||||
| |
សូមថ្លែងអំណរគុណ,ដែលបានចូលមកកាន់គេហទំព័ររបស់ក្រុមហ៊ុន KTC CABLE KTC CABLE CO., LTD. គឺជាឧស្សាហ៏កម្មខ្សែភ្លើង និង ខ្សែកាបដ៏ធំមួយនៅប្រទេសកូរ៉េ, ហើយបាន ត្រួសត្រាយផ្លូវយ៉ាងស្អាតសំរាប់ធ្វើការបញ្ជូនពន្លឺនៃអារ្យធម៍, ព័តមាន និង ថាមពល ។ ពួកយើងនឹងដឹកនាំការអភិវឌ្ឍន៏នៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាដូចដែលយើងបានសាងកេរ្ត៍ឈ្មោះ និង ទំនុកចិត្តជូនដល់សាធារណៈជន ។ បច្ចុប្បន្ន, មជ្ឈដ្ឋាននានានៅជុំវិញពិភពលោកបាននិងកំពុងតែរំកិលខ្លួនខិតទៅរកយុគសម័យនៃពិភព Digital, ដូច្នេះហើយ វិស័យសេដ្ឋកិច្ច ក៏មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។ ដើម្បីក្លាយខ្លួនទៅជាក្រុមហ៊ុន ផលិតខ្សែភ្លើង និង ខ្សែកាបល្អជាងគេប្រចាំសតវត្សរ៏ទី ២១នេះ, ពួកយើងកំពុងតែប្រឹងប្រែងធ្វើឪ្យអស់ពី សមត្ថភាព ។ ហើយពួកយើងមិនត្រឹមតែផ្តល់ការងារ និងការអភិវឌ្ឍន៏ជូនដល់ពលរដ្ឋនិង សង្គមប៉ុណ្ណោះទេ, ប៉ុន្តែពួកយើងក៏បាននាំមកជាមួយនូវបទពិសោធន៏ដ៏ល្អដើម្បីផ្តល់ភាពងាយស្រួល និងសមរម្យក្នុងការ គ្រប់គ្រងបែប Digital ។ ជាមួយនឹងពាក្យស្លោករបស់យើង "ប្រឹងប្រែងធ្វើឪ្យអស់ពីសមត្ថភាព" ពួកយើងនឹងបោះជំហ៊ាន ឆ្ពោះទៅមុខជានិច្ច ។ KTC CABLE CO., LTD. នឹងធ្វើអោយចក្ខុវិស័យរបស់យើងក្លាយជាពិត, ការផ្តល់ទំនុកចិត្ត និងភាពជឿជាក់ របស់អ្នកមកលើ KTC CABLE គឺជាការអោយតំលៃដ៏ខ្ពង់ខ្ពស់បំផុត ៕ សូមអរគុណ KTC CABLE CO., LTD. ប្រធាន. គីម ម្យ៉ុង អ៊ីល
|
|||||||
![]() |
||||||||